General Commissariat of National Police
.

អនុរដ្ឋមន្ត្រីការបរទេសរុស្សីបាននិយាយថា ប្រទេសមានអាវុធនុយក្លេអ៊ែចំនួន០៥ នឹងមានកិច្ចប្រជុំក្នុងរយៈពេល ០២សប្តាហ៍ខាងមុខនៅទីក្រុងញូវយ៉ក

Loading

MOSCOW, Oct 10 (Reuters) – កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov ដែលបាននិយាយថា ប្រទេសមានអាវុធនុយក្លេអ៊ែរចំនួន០៥ នឹងមានកិច្ចប្រជុំនៅទីក្រុងញូវយ៉កក្នុងរយៈពេល ០២សប្តាហ៍ខាងមុខ។
កិច្ចប្រជុំមានប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក ចិន បារាំង និងអង់គ្លេស ដែលសុទ្ធតែជាប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែលោកមិនបានប្រកាស អំពីកាលបរិច្ឆេទជាក់លាក់ ឬសមាសភាពមន្ត្រីរូបណានឹងចូលរួមនោះទេ។
កិច្ចប្រជុំនោះមានសក្ដានុពលគួរឱ្យកត់សម្គាល់ ដោយសារតែភាពតានតឹងនៃនុយក្លេអ៊ែកើនឡើងយ៉ាងខ្លាំងរវាង
រុស្ស៊ី និងប្រទេសលោកខាងលិចចាប់តាំងពីសង្គ្រាមអ៊ុយក្រែនចាប់ផ្តើម។
កាលពីខែមុន ប្រធានាធិបតីលោក ពូទីនបានប្រកាសអំពីការផ្លាស់ប្តូរចំពោះគោលជំហរនុយក្លេអ៊ែររបស់រុស្ស៊ី ដោយនិយាយថា ទីក្រុងមូស្គូកំពុងពង្រីកបញ្ជីនៃសេណារីយ៉ូ ដែលអាចជំរុញឱ្យមានពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ។