General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល

Loading

ព្រៃវែង ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ប្រារព្ធពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានការចូលរួមពី អនុប្រធានសេនាធិការ, ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, ប្រធានអង្គភាពអន្តរាគមន៍, ប្រធាន-អនុប្រធានអង្គភាពតម្រួតបទបញ្ជា, ស្នងការ-ស្នងការនគរបាលខេត្តព្រៃវែង
, នាយការិយាល័យ​ អធិការក្រុង-ស្រុក និងសិក្ខាកាមសរុបចំនួន ១៥៤នាក់ ស្រី២២នាក់ (សិក្ខាកាម ១២០នាក់ ស្រី២២នាក់)៕