General Commissariat of National Police
.

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon និងនាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba នឹងជួបពិភាក្សាក្រៅកិច្ចប្រជុំកំពូលអាស៊ាន

Loading

SEOUL, Oct 10 (Reuters) – ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយថា លោក និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba នឹងកិច្ចប្រជុំកំពូលលើកដំបូងនៅថ្ងៃព្រហស្បតិ៍ក្នុងប្រទេសឡាវ ខណៈដែលប្រទេសជិតខាងនានាកំពុងស្វែងរកការពង្រឹងទំនាក់ទំនងវិស័យសន្តិសុខ និងសេដ្ឋកិច្ច។
នៅក្នុងសេចក្តីថ្លែងការណ៍០១ ខុទ្ទកាល័យបាននិយាយថា នេះជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំទាំង០២ ចាប់តាំងពីលោក Ishiba ចូលកាន់តំណែងនៅថ្ងៃទី០១ ខែតុលា ដែលនឹងប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
កិច្ចប្រជុំនេះកើតឡើងចំពេលដែលទីក្រុងសេអ៊ូលសម្លឹងការបន្តធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ក្រោមការដឹកនាំថ្មីរបស់ទីក្រុងតូក្យូ ដោយបន្ថែមលើវឌ្ឍនភាពបានបង្កើតឡើងដោយលោក Yoon និងអតីតនាយករដ្ឋមន្ត្រីលោក Fumio Kishida ។
កាលពីសប្តាហ៍មុន នៅក្នុងការពិភាក្សាតាមទូរស័ព្ទជាលើកដំបូង លោកទាំង០២ បានយល់ព្រមបង្កើតការឆ្លើយតប រួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។
លោក Ishiba ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិបានសន្យាពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសជាមិត្តដើម្បីការពារនូវអ្វីដែលលោកចាត់ទុកថាជា ការគំរាមកំហែងផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរ ដែលប្រទេស របស់លោកបានជួបប្រទះចាប់តាំងពីសង្គ្រាមលោកលើកទី០២។