General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ !

Loading

ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងកម្លាំងនគរបាល ចំណុះផែនការងារអន្តោប្រវេសន៍ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ចំនួន ១,៤៣៥,០០០ រៀល ដែលបានមកពីការគៀងគរ របស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកអនុសេនីយ៍ឯក ហុងស៊ី សក្ដិខា នាយរងផ្នែក ការិយាល័យគ្រប់គ្រងជននរទេស ដែលបានវះកាត់ដុំសាច់ក្នុងបំពង់ក កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕