General Commissariat of National Police
.

កម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

Loading

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៤នឹង៥០នាទី (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចមុខផ្ទះលេខ១៩៩ ផ្លូវ៨B (បុរីលឹម ឈាងហាក់) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ នុយ ប៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ហេង ប៊ុនហៀង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១០នឹង០០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចតារាងបាល់ទះ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ណុន សារ៉ាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងមាស មានទីលំនៅផ្ទះលេខ១៩៩E០ ផ្លូវលេខ៨B ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ភារៈបន្សល់ទុក៖ ម៉ូតូម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១KH-២១៨៣ លេខតួ និងលេខម៉ាស៊ីន០០៨៣៦០៦ ចំនួន០១គ្រឿង(ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្នក្រុមជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕