General Commissariat of National Police
.

នគរបាលស្រុកកំរៀង អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីឆបោក

Loading

បាត់ដំបង ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៣០នាទី នៅចំណុចភូមិអូរទឹកថ្លា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤១៥ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ របស់លោក ហៃ ណៃហេង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ថន ចាន់រ៉ន ហៅផន ចាន់រ៉ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរទឹកថ្លា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ពីបទឆបោក ប្រព្រឹត្តនៅចំណុចភូមិអូរទឹកថ្លា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីឆ្នាំ២០១៩ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕