General Commissariat of National Police
.

អធិការនគរបាលស្រុកសង្កែ ចាត់តំណាងចុះសួរសុខទុក្ខមន្រ្តីនគរបាលក្រោយសម្រាលបុត្រដល់លំនៅដ្ឋាន

Loading

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចាត់តាំងលោកវរសេនីយ៍ទោ ហៀង យ៉ុងហុង អធិការរង ជាតំណាងបានដឹកនាំកម្លាំងនគរបាលទៅសួរសុខទុក្ខលោកស្រីអនុសេនីយ៍ឯក សៀង អង នាយរងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលទើបសម្រាលបុត្រនាពេលកន្លងទៅ ក្នុងនោះបាននាំយក៖ ទឹកបរិសុទ្ធ ០២កេស, ទឹកដោះគោឆៅ ០២យួរ, ថវិកា ៥២០ ,០០០រៀល ។

ដែលបានមកពីការ រួមចំណែករបស់កងកម្លាំងនគរបាលស្រុកប្រគល់ជូនលោកស្រីនាពេលនោះផងដែរ៕