TOKYO, Oct 9 (Reuters) – នៅថ្ងៃពុធនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បាននិយាយថា រដ្ឋាភិបាលនឹងមានបំណងរៀបចំថវិកាបន្ថែម បន្ទាប់ពីការបោះឆ្នោតសភាជាន់ទាប ដែលរំពឹងថានឹងធ្វើឡើង នៅចុងខែនេះ។
លោក Ishiba បានធ្វើអត្ថាធិប្បាយនៅក្នុងការជជែកវែកញែកជាមួយមេដឹកនាំគណបក្សប្រឆាំង។ លោកគ្រោងនឹងរំលាយសភានៅល្ងាចថ្ងៃពុធ និងរៀបចំការបោះឆ្នោត០១នៅថ្ងៃទី២៧ ខែតុលា។
ថវិកាបន្ថែមទំនងជាត្រូវបានចំណាយលើជំនួយសង្គ្រោះពីគ្រោះមហន្តរាយសម្រាប់តំបន់ ដែលរងគ្រោះ ដោយការរញ្ជួយដីដ៏ធំនៅក្នុងខែមករា និងសម្រាប់វិធានការដើម្បីទប់ស្កាត់ការលំបាករបស់គ្រួសារអំពីការកើន ឡើងតម្លៃរស់នៅ៕