WASHINGTON, Oct 8 (Reuters) – ប្រធានាធិបតីអាមេរិកលោកចូ បាយឌិនត្រូវបានគេរំពឹងថា នឹង ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធ ដោយគ្រោងនឹង ផែនការណា០១ ដើម្បីវាយប្រហារអ៊ីរ៉ង់ នេះបើយោងតាមអ្នកដែលដឹងអំពីបញ្ហានេះ។
តំបន់មជ្ឈិមបូព៌ាកំពុងប្រុងប្រយ័ត្នខ្ពស់រង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយកាំជ្រួចពីអ៊ីរ៉ង់កាលពីសប្តាហ៍មុន ដែលទីក្រុងតេអេរ៉ង់បានអនុវត្តនៅក្នុងការសងសឹកនៃការកើនឡើងយោធា អ៊ីស្រាអែលនៅ ក្នុងប្រទេសលីបង់។
ការវាយប្រហាររបស់អ៊ីរ៉ង់មិនបានបង្កឱ្យមានអ្នកស្លាប់នៅអ៊ីស្រាអែលឡើយ ហើយទីក្រុងវ៉ាស៊ីនតោនបាន ហៅការវាយប្រហារនោះថា គ្មានប្រសិទ្ធភាព។
លោក Netanyahu បានសន្យាថា អ៊ីរ៉ង់ដែលជាសត្រូវធំនឹងត្រូវទទួលបានការសងសឹកវិញចំពោះការវាយ ប្រហារដោយមីស៊ីលនោះ ខណៈដែលទីក្រុងតេអេរ៉ងបាននិយាយថា ការសងសឹកណា០១នឹងត្រូវ បានឆ្លើយតបវិញដោយការបំផ្លិចបំផ្លាញដ៏ធំ ដែលបង្កើនការភ័យខ្លាចនៃសង្រ្គាមកាន់តែទូលំទូលាយ នៅក្នុង តំបន់ផលិតប្រេង ដែលអាចទាញសហរដ្ឋអាមេរិកឱ្យចូល។
យោងតាមបុគ្គលម្នាក់ទៀតបាននិយាយដោយសង្ខេបថា ការសងសឹករបស់អ៊ីស្រាអែលនឹងក្លាយជាប្រធាន បទសំខាន់នៃកិច្ចពិភាក្សា ដោយទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងមានការថ្លឹងថ្លែងថា តើការឆ្លើយតបសមរម្យ ឬយ៉ាងណា។