SEOUL, Oct 9 (Reuters) – នៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបើកសម័យប្រជុំសភារបស់ខ្លួនក្នុងសប្តាហ៍នេះ ទោះបីជាមិនមានការលើកឡើងថាតើខ្លួនបានផ្លាស់ប្តូរ ជំហរជាផ្លូវការលើការបង្រួបបង្រួមរវាងកូរ៉េទាំង០២ក៏ដោយ។
ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងនៅឆ្នាំនេះ ចំពេលមានការសាកល្បងកាំជ្រួចជាបន្តបន្ទាប់ និងការ ជំរុញដោយទីក្រុងព្យុងយ៉ាងដើម្បីផ្លាស់ប្តូរអំពីវិធីទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។
មានការរំពឹងទុកយ៉ាងទូលំទូលាយថា សភានឹងដកចេញនូវឯកសារយោងនៅក្នុងរដ្ឋធម្មនុញ្ញស្តីពី “ការបង្រួប បង្រួម” រវាងកូរ៉េទាំង០២ ស្របតាមការអត្ថាធិប្បាយនៅក្នុងសុន្ទរកថារបស់មេដឹកនាំលោកគីម ជុងអ៊ុន កាល ពីខែមករា។
KCNA ក៏មិនបាននិយាយអំពីការផ្លាស់ប្តូរច្បាប់ណា០១ដើម្បីចាត់ទុកកូរ៉េខាងត្បូងជា “សត្រូវចម្បង” ឬពាក្យស្រដៀងគ្នា ឬការបញ្ជាក់អំពីព្រំដែនរបស់ខ្លួនដែរ ខណៈដែលទំនាក់ទំនងជាមួយប្រទេសជិតខាងនៅតែបន្ត តានតឹង។
នៅក្នុងរបាយការណ៍ផ្សេងទៀត KCNA បានរាយការណ៍ថា កងទ័ពកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងកាត់ ផ្តាច់ផ្លូវថ្នល់ និងផ្លូវដែកទាំងស្រុងដែលតភ្ជាប់ទៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃពុធ៕