General Commissariat of National Police
.

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ ជួបពិភាក្សា និងស្តាប់បទបង្ហាញស្តីពីគោលនយោបាយបច្ចេកវិទ្យា

Loading

ទីក្រុងកង់បេរ៉ា៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញស្តីពីគោលនយោបាលបច្ចេកវិទ្យា ដោយផ្តោតទៅលើយុទ្ធសាស្ត្រនិងផែនការសកម្មភាពស្តីពីសន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងកម្មវិធីមេរោគ (Ransomware) ជាមួយភាគីអូស្ត្រាលី ដែលដឹកនាំដោយលោក Brendan Dowling ឯកអគ្គរដ្ឋទូត ទទួលបន្ទុកកិច្ចការសាយប័រ និងបច្ចេកវិទ្យា នៅទីស្តីការក្រសួងមហាផ្ទៃអូស្ត្រាលី៕