ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ លោកឧត្តមសេនីយ៍ត្រី ប៊ូ គឹមស៊ន ស្នងការរងផែនការងារធនធានមនុស្ស លោកអធិការស្រុកព្រៃនប់ លោកនាយប៉ុស្តិ៍អូរឧកញ៉ាហេង ព្រមទាំងមន្រ្តី បាននាំយកនូវថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ និងលោកជំទាវ ជូនដល់លោកអនុសេនីយ៍ឯក កង សុភាព ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ និងលោកអនុសេនីយ៍ឯក ធិប ចាន់ធីម ដែលកំពុងព្យាបាលជំងឺនៅប្រទេសវៀតណាម ៕