General Commissariat of National Police
.

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

Loading

ខេត្តកំពត ៖ នៅថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង២០នាទី ដោយបានការយកចិត្តទុកដាក់ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបបទល្មើសផ្សេងៗ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងកំពត បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ជឿម រឿម (ខ្លី) ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរបើកឡានដឹកបន្លែ នៅឯរមណីយដ្ឋានបូកគោ។

វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាមស ថ្លា ០១ កញ្ចប់
-ទូរស័ព្ទ ១គ្រឿង
-ម៉ូតូ ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញយើងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕