General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីការអនុវត្តច្បាប់គ្រឿងញៀនប្រចាំឆ្នាំ (IDEC) លើកទី៣៨

Loading

រាជធានីអាថែន ៖ ដោយទទួលបាន គោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃ២២ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីការអនុវត្តច្បាប់គ្រឿងញៀន(IDEC) លើកទី៣៨ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការអន្តរជាតិ ការពង្រឹងដៃគូសកល» ដែលប្រព្រឹត្តិទៅនាថ្ងៃទី២៣ – ២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានី Athens ប្រទេសក្រិក ដែលមានមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនជាន់ខ្ពស់មកពីជាង ១៣០ប្រទេស។

សន្និសីទបានពិភាក្សាអំពីវិធីច្នៃប្រឌិតថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បច្ចេកវិទ្យាជឿនលឿន និងការពង្រីកភាពជាដៃគូយុទ្ធសាស្ត្រដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជាសកល និងដោះស្រាយការគំរាមកំហែងដែលទាក់ទងនឹងគ្រឿងញៀនដែលកំពុងកើតឡើង រួមទាំងការវិវត្តនៃគ្រឿងញៀនសំយោគ ភាពស្មុគស្មាញរូបិយប័ណ្ណគ្រីបតូ និងបញ្ហាសម្អាតប្រាក់ជាសកល។ លើសពីនេះសន្និសីទក៏បានចែករំលែកបទពិសោធន៏ថ្មីៗលើការងារ បង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន រួមទាំងបញ្ហាប្រឈមថ្មីៗ ដែលទាមទាអោយបន្តបង្កើនយន្តការកិច្ចសហប្រតិបត្តិការរួមមាន៖ ថ្នាក់តំបន់ និងអន្តរជាតិ ពិសេសការផ្លាស់ប្តូរពត៌មានអោយបានទាន់ពេលវេលា។ជាចុងក្រោយលោកស្រី Anne Milgram អ្នកគ្រប់គ្រង់ Drug Enforcement Administration បានធ្វើការថ្លែងអំណរគុណ កោតសរសើ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរបស់មន្រ្តីអនុវត្តន៏ច្បាប់ និងកិច្ចសហប្រតិបត្តិការគ្រប់បណ្តាប្រទេសនាពេលកន្លងមក៕