ខេត្តកែប៖ ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីកងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក បានអញ្ជើញចូលរួមនាំយកចង្ហាន់ បច្ច័យ និងទ័យទាន ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌទី១៤ នៅវត្តព្រៃតាកុយ ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដួងវិញ្ញាណក្ខន្ធ លោកអ្នកមានគុណ បុព្វបុរស យុទ្ធជន យុទ្ធនារីជានាយ នាយរង និងពលនគរបាល ដែលបានពលី និងទទួលមរណភាព ទៅកាន់លោកខាងមុខ។