General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ចាត់លោកវរសេនីយ៍ទោ ជុំ រចនា ធ្វើការប្រគល់ថវិកាឧបត្ថម្ភ របស់សមាគមជូនដល់មន្ត្រីចូលនិវត្តន៍ចំនួន២គ្រួសារ

Loading

កំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ គណៈកម្មាធិការមូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកវរសេនីយ៍ទោ ជុំ រចនា នាយការិយាល័យបុគ្គលិក និងជាលេខាធិការគណៈកម្មាធិការមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន បានធ្វើការប្រគល់ថវិកាឧបត្ថម្ភរបស់សមាគមជូនដល់ : ១.លោកអនុសេនីយ៍ឯក អ៊ុង អុីម ឋានៈអតីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈានឡើង នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ (បច្ចុប្បន្នចូលនិវត្តន៍) ត្រូវជាស្វាមីរបស់សព លោកស្រី ញឹម ណេម ដែលបានទទួលមរណភាពកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ដោយជម្ងឺទឹកនោមផ្អែម នូវថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ។ ២.លោកស្រី ម៉េត លៀង ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក ស៊ុំ ផា អតីតមន្ត្រីការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ ដោយជម្ងឺទឹកនោមផ្អែម នូវថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល)៕