General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៩ កញ្ញា ចំនួន ១២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៧០នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន៧០នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន៧០នាក់ រួមមាន ៖
+ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៩នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៦ករណី ឃាត់ ៦០នាក់(ស្រី ០នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកញ្ញា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៥,៨៧ក្រាម។

លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាលជាតិ ៖ ​ ៧អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត ២នាក់។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៩,៥៨ក្រាម។
៣ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៦០ក្រាម។
៤ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤២នាក់ ចាប់យកIce ៣,១៥ក្រាម។
៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៩៧ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់។
៧ / កែប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥៧ក្រាម៕