General Commissariat of National Police
.

ជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

Loading

ពោធិ៍សាត់៖ ដោយ​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ និង​​មតិ​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ​ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់នឹងសហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះបង្ក្រាបមុខសញ្ញា ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ចំនួន៣ទីតាំង កាលពីថ្ងៃទី២៥-២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ លើករណី រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន៣ទីតាំង ជាបន្តបន្ទាប់ ទីតាំងទី១ កាលពីវេលាម៉ោង១៨និង២០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តាមការចង្អុលបង្ហាញយ៉ាងម៉ឹងម៉ាត់ពីលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដី បានធ្វើការល្បាតតាមគោលដៅ ដល់ចំណុចផ្លូវបេតុងមុខផ្ទះជនសង្ស័យឈ្មោះ ទាវ ចាន់ធា ស្ថិតនៅ ភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ទាវ ចាន់ធា (ហៅឡេវ) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ នឹងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់(សាច់ថ្នាំសុទ្ធ០,០៦ក្រាម)។ ទីតាំងទី២ កាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ តាមការចង្អុលបង្ហាញយ៉ាងម៉ឹងម៉ាតពីលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប និងប្រជាការពារសង្កាត់រលាប ល្បាតក្នុងភូមិសាស្ត្រ ក៏បានឃើញជនគួរឲ្យសង្ស័យម្នាក់ កំពុងអង្គុយលើម៉ូតូនៅចំណុចផ្លូវដីក្រហម ហួសវត្តមុន្នីរតនារាម ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក៏បានឃាត់ខ្លួនដើម្បីសួរនាំឆែកឆេរ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់(សាច់ថ្នាំសុទ្ធ៩៩.៦៤ក្រាម) ,ទូរសព្ទចំនួន១គ្រឿង ម៉ាកoppo ពណ៌ខ្មៅ ,ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២០ពណ៌ខ្មៅ។(លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក វិជ្ជមាន+)។ ទីតាំងទី៣ កាលពីវេលាម៉ោង១១និង០៨នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការរាយការណ៍ពីប្រជាការពារ មកកាន់ផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ថាមានទីតាំងមួយកន្លែងពាក់ព័ន្ធនឹងគ្រឿងញៀន ផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ បានចុះបង្រ្កាបទីតាំងមួយកន្លែងនៅចំណុចផ្ទះឈ្មោះ កែវ វិចិត្រ ស្ថិតនៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ១-ឈ្មោះ ថាន់ សុខរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកវិជ្ជមាន+) ២-ឈ្មោះ ទ្រីហួត គន្ធី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរម៉ាស្សា ទីលំនៅចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក អវិជ្ជមាន-) ៣-ឈ្មោះ កែវ វិចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក វិជ្ជមាន+) នឹងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧កញ្ចប់តូច(សាច់ថ្នាំសុទ្ធ០.៩៧ក្រាម) ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ,ទូរសព្ទចំនួន ២គ្រឿង(ម៉ាកoppoពណ៌ខៀវ និងមួយគ្រឿងទៀតម៉ាកrealme ពណ៌ខៀវ) , ម៉ូតូចំនួន២គ្រឿង(១-ម៉ាកហុងដាវ៉េវ ពណ៌ក្រហម សេរីឆ្នាំមិនចាំ ,២-ម៉ាកអ៊ិចសង់ទ័រ ពណ៌ត្រួយចេក ស្លាកលេខ កណ្ដាល1B-6763) ,ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន១កំផ្លេ ,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងខាងលើសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដេីម្បីរៀបចំនីតិវិធី៕