General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៨ កញ្ញា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣០នាក់ 

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣០នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន ៖

+ជួញដូរ ៤ករណី ឃាត់ ៧នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៨នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកញ្ញា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២៤៥,៥២ក្រាម។

-កេតាមីន(Ke)= ៤៦,៥៦ក្រាម។

-អុិចស្តាសុី(mdma)= ២៦,៣៧ក្រាម។

-ហេរ៉ូអុីន(Heroine)= ០,៥៩ក្រាម។

លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៩អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត ២នាក់។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១០ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,៤៤ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៩ក្រាម។

៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣០,៣០ក្រាម។

៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៨៨ក្រាម។

៧ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៨ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩៩,៦៤ក្រាម។

៩ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១០៣,៦៨ក្រាម, MDMA ២៦,៣៧ក្រាម និងHeroine ០,៥៩ក្រាម។ PM : ៣អង្គភាព

១ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់។

២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់  ស្រី ១នាក់ ចាប់យកIce ០,៣៩ក្រាម។

៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកKe ៤៦,៥៦ក្រាម៕