General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចាត់តំណាងចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលមានជម្ងឺដល់លំនៅដ្ឋាន

Loading

ខេត្តបាត់ដំបង៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្របតាមយោបល់របស់លោក ឧត្ដមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ប៉ោសេង ស្នងការរងទទួលដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា លោកវរសេនីយ៍ឯក ឆម សុខុម នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំកម្លាំងទៅសួរសុខទុក្ខមន្រ្តីនគរបាលដែលមានជម្ងឺសម្រាកដល់លំនៅដ្ឋានចំនួន០២នាក់៖
១-លោកវរសេនីយ៍ទោ ឈឿង ហុង ជានាយរងការិយាល័យដែល មានជំម្ងឺឡើងសម្ពាធឈាមកំពុងសម្រាកព្យាលបាលក្នុងលំនៅដ្ឋាន សិ្ថតនៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-លោកអនុសេនីយ៍ឯក គឹម ដាវិត ជាមន្រ្តីដែលមានជម្ងឺឡើងសម្ពាធឈាមកំពុងសម្រាកព្យាបាលនៅបន្ទប់ជួល ស្ថិតនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះលោកវរសេនីយ៍ឯក លឹម ប៉ោសេង និងលោកវរសេនីយ៍ឯក ឆម សុខុម បានប្រគល់ថវិកាដែលបានមកពីការចូលរួមរបស់បងប្អូនក្នុងអង្គភាពដល់មន្រ្តី និងគ្រួសារផងដែរ៕