General Commissariat of National Police
.

អ៊ីស្រាអែលបដិសេធបទឈប់បាញ់នៅលីបង់ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងធ្វើការវាយប្រហាររដ្ឋធានីបេរូតជាថ្មីម្តងទៀត

Loading

BEIRUT/JERUSALEM, Sept 26 (Reuters) – កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានច្រានចោលការអំពាវនាវជាសកលឱ្យមានបទឈប់បាញ់ជាមួយចលនា Hezbollah ដែលជាការប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោនដែល ជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួន និងបន្តការវាយប្រហារដោយបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសលីបង់ និងបង្កើនការភ័យខ្លាចក្នុងតំបន់សង្គ្រាមទាំងមូល។
ថ្វីបើមានជំហររបស់អ៊ីស្រាអែលបែបនេះក៏ដោយ ក៏សហរដ្ឋអាមេរិក និងបារាំងបានព្យាយាមរក្សាការរំពឹងទុកសម្រាប់បទឈប់បាញ់រយៈពេល ២១ថ្ងៃជាបន្ទាន់ ដែលពួកគេបានស្នើឡើងកាលពីថ្ងៃពុធ និងបាននិយាយថាការចរចានៅតែបន្ត រួមទាំងការចរចាខាងក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កផងដែរ។
ក្រសួងសុខាភិបាលលីបង់បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល០១គ្រឿង បានវាយប្រហារជាយរដ្ឋធានីបេរូត ដោយបានសម្លាប់មនុស្ស០២នាក់ និងបង្ករបួស ១៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំនួនអ្នកស្លាប់បានកើនឡើងពេញ០១យប់ ហើយនៅថ្ងៃព្រហស្បតិ៍កើនរហូតដល់ ២៨នាក់ និងប្រហែល ៦០០នាក់ បើគិតចាប់ពីថ្ងៃចន្ទ។
លោក Mohammad Surur សមាជិកក្រុម Hezbollah បាននិយាយថា ការវាយប្រហារនោះបានសម្លាប់មេបញ្ជាការអង្គភាពកងទ័ពអាកាស០១របស់ក្រុម ហើយមេបញ្ជាការជាន់ខ្ពស់ត្រូវបានគេកំណត់គោលដៅធ្វើឃាតក្នុងចំណោមមន្រ្តីកំពូល។