General Commissariat of National Police
.

លោកពូទីន គូសបន្ទាត់ក្រហមឆ្លើយតបដោយអាវុធនុយក្លេអ៊ែរចំពោះប្រទេសលោកខាងលិច

Loading

LONDON, Sept 27 (Reuters) – ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានគូសបន្ទាត់ក្រហមមួយចំពោះសហ-រដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយផ្តល់សញ្ញាថា ទីក្រុងមូស្គូនឹងពិចារណាឆ្លើយតបដោយអាវុធនុយក្លេអ៊ែ ប្រសិនបើប្រទេសទាំងនោះអនុញ្ញាតឱ្យអ៊ុយក្រែនវាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយប្រទេសលោកខាងលិច។ ប៉ុន្តែប្រទេសលោកខាងលិចមួយចំនួនបានសួរថាតើលោកពិតជាប្រាកដមែនទេ?
សំណួរនោះ គឺសំខាន់ចំពោះដំណើរសង្គ្រាម។ ប្រសិនបើលោកពូទីន ដូចអ្វីដែលអ៊ុយក្រែន និងអ្នកគាំទ្រមួយចំនួនជឿជាក់ថាលោកនិយាយមិនពិត នោះប្រទេសលោកខាងលិចអាចនឹងមានអារម្មណ៍ថា បានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់ទីក្រុងគៀវ ដោយមិនខ្វល់ខ្វាយអំពីការគំរាមកំហែងរបស់ទីក្រុងម៉ូស្គូ។
ប៉ុន្តែបើលោកប្រាកដប្រជា នោះនឹងបង្កឱ្យមានហានិភ័យ ដោយជម្លោះអាចប្រែទៅជាសង្គ្រាមលោកលើកទី៣ដូចដែលបាននិយាយម្តងហើយម្តងទៀតដោយទីក្រុងម៉ូស្គូ និងត្រូវបានដឹងដោយទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងសញ្ញាព្រមានជាបន្តបន្ទាប់ចុងក្រោយនេះ លោកពូទីន បានបន្ថែមបញ្ជីនៃសេណារីយ៉ូដែលអាចនាំឱ្យ
រុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរកាលពីថ្ងៃពុធ។
លោកបាននិយាយថា អាចនឹងធ្វើបែបនេះដើម្បីជាការឆ្លើយតបនឹងការវាយប្រហារឆ្លងព្រំដែនដ៏ធំដោយប្រើប្រាស់ យន្តហោះ កាំជ្រួច ឬដ្រូន។ ហើយប្រទេសមហាអំណាចនុយក្លេអ៊ែរជាគូប្រជែង និងគាំទ្រប្រទេសដែលវាយប្រហាររុស្ស៊ីនឹងត្រូវបានចាត់ទុកថាជាភាគីនៃការវាយប្រហារនោះ៕