WASHINGTON, Sept 25 (Reuters) – កាលពីថ្ងៃពុធ មន្ត្រីសហរដ្ឋអាមេរិក០២រូបបាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសជំនួយយោធាដែលមានតម្លៃជាង ០៨ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍។
រដ្ឋបាលរបស់លោកប្រធានាធិបតីចូ បាយឌិន បានចូលរួមក្នុងកិច្ចពិភាក្សាជាបន្ទាន់ជាមួយសភាដើម្បីអនុញ្ញាតឱ្យខ្លួនប្រើប្រាស់ជំនួយយោធាចំនួន ៥,៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន មុនថ្ងៃទី៣០ ខែកញ្ញា ជាចុងបញ្ចប់នៃឆ្នាំសារពើពន្ធសហព័ន្ធ ដែលអាជ្ញាធរបានកំណត់។
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីបាននិយាយថា សេតវិមានមានបំណងជូនដំណឹងដល់សភាថា ខ្លួនបន្តដំណើរការជាមួយនឹងការប្រកាសដកប្រាក់ចំនួន ៥,៦ពាន់លានដុល្លារពីស្តុកអាវុធរបស់សហរដ្ឋអាមេរិក។ មន្ត្រីបានបន្តថា ខ្លឹមសារនៃកញ្ចប់នោះមិនទាន់កំណត់ច្បាស់លាស់៕