General Commissariat of National Police
.

សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្ត អំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃ នៅតំបន់ព្រំដែនអ៊ីស្រាអែល និងលីបង់

Loading

WASHINGTON, Sept 25 (Reuters) – យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយដោយសេតវិមានកាលពីល្ងាចថ្ងៃពុធបានឱ្យដឹងថា សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តមួយចំនួនបានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃជាបន្ទាន់ នៅតំបន់ព្រំដែនអ៊ីស្រាអែល និងលីបង់ ហើយក៏បង្ហាញពីការគាំទ្រចំពោះបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

សេចក្តីថ្លែងការណ៍រួមបាននិយាយថា “ស្ថានភាពរវាងលីបង់ និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ គឺពិបាកនឹងទទួលយក និងបង្ហាញពីការកើនឡើងនៃហានិភ័យដែលកាន់តែទូលំទូលាយនៅក្នុងតំបន់”។

សេចក្តីថ្ងែងការណ៍បានបន្ថែមថា “ដូច្នេះយើងអំពាវនាវឱ្យមានបទឈប់បាញ់ចំនួន ២១ថ្ងៃ ជាបន្ទាន់នៅទូទាំងតំបន់ព្រំដែនអ៊ីស្រាអែល និងលីបង់ ដើម្បីផ្តល់ឱកាសសម្រាប់ដំណោះស្រាយការទូត”។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងដោយសហរដ្ឋអាមេរិក បារាំង សហភាពអឺរ៉ុប អាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម និងប្រទេសដៃគូមួយចំនួនទៀត ដោយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល និង​លីបង់​គាំទ្រ​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន​ជាបន្ទាន់៕