General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ១ កុម្ភៈ ចំនួន ៥២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៧២នាក់    

រាជធានីភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៧២នាក់ (ស្រី ៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៥២ករណី ទូទាំងប្រទេសនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន ៖

+ជួញដូរ ៧ករណី ឃាត់ ២៨នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ២៣នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ២៩ករណី ឃាត់ ១២១នាក់(ស្រី ៧នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ ខែកុម្ភៈ រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២១៣,១៨ក្រាម។

-មេតំហ្វេតាមីន(Wy)= ០,៨២ក្រាម។

-កេតាមីន(Ke)= ៣០១១,១៦ក្រាម។

-អុិចស្តាសុី(mdma)= ៩,៧២ក្រាម។

-កូកាអុីន(Cocaine)= ០,២៦ក្រាម។

-កញ្ឆា = ៥៤១១,៣២ក្រាម។

-គីមីផ្សំ = ៣០៤៥,២៩ក្រាម។

លទ្ធផលខាងលើ ៤អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៣អង្គភាព

១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,០៦ក្រាម។

២ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,១៦ក្រាម។

៣ / ព្រះសីហនុ៖ ជួញដូរ ៦ករណី ឃាត់ ២៧នាក់ ស្រី ១នាក់ រក្សាទុក ១៣ករណី ឃាត់ ១៩នាក់ ស្រី ១នាក់ ប្រើប្រាស់ ២៩ករណី ឃាត់ ១២១នាក់ ស្រី ៧នាក់ ចាប់យកIce ១១១,៨៧ក្រាម, Wy ០,៨២ក្រាម, Ke ៣០១១,១៦ក្រាម, MDMA ៩,៧២ក្រាម, Cocaine ០,២៦ក្រាម, កញ្ឆាស្ងួត ៥៤១១,៣២ក្រាម និងគីមីផ្សំ ៣០៤៥,២៩ក្រាម៕