General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៣ កញ្ញា ចំនួន ៣៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៤នាក់   

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៤នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៤នាក់ រួមមាន ៖

+ជួញដូរ ៤ករណី ឃាត់ ៦នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ២៩នាក់(ស្រី ២នាក់)

+ប្រើប្រាស់ ១៥ករណី ឃាត់ ២៩នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែកញ្ញា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២៣៤,៨៩ក្រាម។

-មេតំហ្វេតាមីន(Wy)= ៤,៧៨ក្រាម។

-កេតាមីន(Ke)= ៣៥,០៥ក្រាម។

-អុិចស្តាសុី(mdma)= ០,២០ក្រាម។

-ហេរ៉ូអុីន(Heroine)= ៥២៨,៥៥ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៨អង្គភាព

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,០១ក្រាម។

២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងដីកា ៣ករណី ចាប់យកIce ៣២,៩៨ក្រាម។

៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៧ករណី ឃាត់ ១៧នាក់ ចាប់យកIce ១៨,៦៧ក្រាម។

៤ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១២ករណី ឃាត់ ១៥នាក់ ស្រី ២នាក់ ចាប់យកIce ២,៣៨ក្រាម។

៦ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៦៣ក្រាម។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៨ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៧២,២២ក្រាម, Ke ២៧,៦៥ក្រាម, MDMA ០,២០ក្រាម និងHeroine ៥២៨,៥៥ក្រាម។

PM : ២អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកWy ៤,៧៨ និងKe ៧,៤០ក្រាម។

២ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ២នាក់៕