General Commissariat of National Police
.

នគរបាលស្រុកបវេលឃាត់ខ្លួនមុខសញ្ញាម្នាក់ រក្សាទុកចែកចាយគ្រឿងញៀន​អនុវត្តតាមច្បាប់

Loading

បាត់ដំបង ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៤០នាទី នៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះប្រតិបត្តិការ បង្ក្រាប​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ​ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យ​ឈ្មោះ ឌុល កៅ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។ ជនសង្ស័យរូបនេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនចំនួន ០៣ដីកា​ ៖
១-បង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១២២ ត.ព្រ ចុះថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ របស់លោក ជា វណ្ណះ ចៅក្រមជំនុំជម្រះ ខេត្តបាត់ដំបង ប្រព្រឹត្តនៅភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ។
២-បង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ៨២៨ ត.ព្រ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ របស់លោក គឹម ហេងចៅក្រមជំនុំជម្រះខេត្តបាត់ដំបង ប្រព្រឹត្តនៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។
៣-បង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១៤៩ ត.ព្រ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ របស់លោក ជួន សុរាសី ចៅក្រមជំនុំជម្រះខេត្តបាត់ដំបង ប្រព្រឹត្តនៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។

វត្ថុតាងចាប់យកបានរួមមាន ៖ ​ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ , ដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ដប់ ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕