ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និសុវត្ថិភាពសង្គម ក្នុងពិធីអបអរសាទរ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងរៀបចំប្រារព្ធធ្វើឡើងនៅបរិវេណវិមានឯករាជ្យខេត្តឧត្តរមានជ័យ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង និងលោកអធិការក្រុង-ស្រុកទាំង៥ នៅសាលប្រជុំតូចស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជា ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច យកចិត្តទុកដាក់ចំពោះបេសកកម្មរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុង នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីខាងលើ ប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាសសប្បាយរីករាយ និងមានប្រសិទ្ធភាពខ្ពស់៕