General Commissariat of National Police
.

សហរដ្ឋអាមេរិកទទួលស្គាល់លោក Edmundo Gonzalez ដែលជាគូប្រជែងរបស់លោក Maduro ទទួលជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡា

Loading

WASHINGTON, Aug 1 (Reuters) – សហរដ្ឋអាមេរិកបានទទួលស្គាល់បេក្ខជនប្រឆាំងលោក Edmundo Gonzalez ដែលជាគូប្រជែងរបស់ប្រធានាធិបតីលោក Nicolas Maduro ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡា ដោយបានច្រានចោលការអះអាងទទួលជ័យជម្នះរបស់លោក Maduro។
កាលពីថ្ងៃព្រហស្បតិ៍ សេចក្តីថ្លែងការណ៍០១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា “យោងតាមភស្តុតាងដ៏លើសលប់ គឺច្បាស់ណាស់សម្រាប់សហរដ្ឋអាមេរិក និងសំខាន់បំផុតសម្រាប់ប្រជាជនវេណេស៊ុយអេឡាថា លោក Edmundo Gonzalez Urrutia បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៨ ខែកក្កដា”។
ទីក្រុងវ៉ាស៊ីនតោនបានប្រកាសអបអរសាទររូបលោកសម្រាប់ “យុទ្ធនាការជោគជ័យ” ដែលជាការជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក ចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យដើម្បីទទួលស្គាល់លោក Gonzalez ជា
មេដឹកនាំថ្មីរបស់ប្រទេស។
ជម្លោះជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតីបានធ្វើឲ្យមានការតវ៉ាក្នុងប្រទេស។ ដោយឡែកក្រុមប្រឹក្សារៀបចំការបោះឆ្នោតបានប្រកាសថា លោក Maduro ដែលកាន់អំណាចតាំងពីឆ្នាំ២០១៣ ជាទទួលបានជ័យជំនះ ជាមួយនឹងសម្លេង ៥១%។